នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្មៀនឃុំនិងនាយប៉ុស្តិ៍រដ្ឋបាល ស្ថិតនៅឃុំស្រែក្នុង ស្រុកជុំគិរី ដែលមានអញ្ជេីញចូលដោយ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សរុប ៣៣នាក់។
របៀបវារៈមានដូចខាងក្រោម
១– ស្តាប់សេចក្តីរាយការណ៍ពីចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់ឃុំ។
២–មតិសំណេះសំណាល ខ្លឹមសារនៃកិច្ចសំណេះសំណាលគឺ ទី១.ការផ្តាំផ្ញើរសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមុខងារព្រឹទ្ធសភា ទី២.សភាពការណ៍បច្ចុប្បន្នភាពនៃជំងឺកូវីត១៩នៅកម្ពុជា, ពិភពលោក និងគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទី៣.សេដ្ឋកិច្ចកម្ពុជា( ពរជ័យតំណក់ប្រេងដំបូង) ទី៤.ការបកស្រាយបំភ្លឺពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងទី៥.អំពីទិសដៅ និងវិធានការត្រៀមសំរាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់សំរាប់ ឆ្នាំ ២០២២ ។